ភ្នំពេញ ៖ ថ្លែងចំពោះមុខមន្ត្រីទូតបណ្ដាប្រទេសមួយចំនួន នាព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំដល់បណ្ដាប្រទេសនានា សូមរក្សាភាពស្ងៀមស្ងាត់ ចាប់ពីពេលនេះរហូតដល់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧។

ការស្នើសុំនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃអង្គារនេះ។


សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ចាប់ពីពេលនេះដល់ការបោះឆ្នោតសូមអស់លោកស្ងៀមស្ងាត់ ទុកឲ្យយើងខ្ញុំប្រើប្រាស់នូវវិធានក្នុងស្រុក ដើម្បីដោះស្រាយបញ្ហាប្រជាធិបតេយ្យនៅកម្ពុជាៗ»។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា សម្រាប់បណ្ដាទូតអាស៊ាន មិនមានការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ តែមានបណ្ដាទូតប្រទេសខ្លះចូលចិត្តជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ