ឥណ្ឌ៖ភ្លៀងធ្លាក់ខ្លាំង និងការរអិលបាក់ដីបានសម្លាប់មនុស្សជាង ៥០ នាក់នៅក្នុងរដ្ឋ Himachal Pradesh ភាគខាងជើងប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ នេះបើយោងតាមមន្ត្រីក្នុងតំបន់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

ប្រមុខរដ្ឋ Sukhvinder Singh Sukhu បានប្រាប់ទីភ្នាក់ងារសារព័ត៌មានឥណ្ឌា ANI ក្នុងពេលចុះពិនិត្យទីតាំងកើតហេតុផ្ទាល់ ដោយលោកបានបញ្ជាក់ថា  មនុស្សយ៉ាងហោចណាស់ប្រាំបួននាក់ដែលបានស្លាប់នៅពេលទឹកជំនន់បានបណ្តាលឱ្យប្រាសាទមួយក្នុងរដ្ឋធានី Shimla ជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយបានបាក់រលំ។

លោក Sukhu បានបង្ហោះនៅលើ X (ពីមុនគេស្គាល់ថាជា Twitter) កាលពីថ្ងៃច័ន្ទថា សាកសពរបស់អ្នកដែលបានស្លាប់ត្រូវបានគេយកចេញ "រដ្ឋបាលក្នុងតំបន់កំពុងធ្វើការយ៉ាងឧស្សាហ៍ព្យាយាមដើម្បីសម្អាតកំទេចកំទី"នៅទីតាំងខាងលើ ។លោកបានបន្ថែមថា មនុស្ស ៥នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែមនុស្សប្រហែល ២០ទៅ ២៥ នាក់នៅតែជាប់គាំង ដោយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ