កូរ៉េខាងជើង៖យោធាជប៉ុន និងកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រភាគខាងកើតរបស់ខ្លួន ត្រឹមតែប៉ុន្មានមុននាវាមុ ជទឹកមីស៊ីលផ្លោងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកបានមកដល់កំពង់ផែកូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេល ៤ទសវត្សរ៍។
ក្រសួងការពារជាតិជប៉ុនបាននិយាយថា កាំជ្រួចទាំងពីរដែលបានបាញ់កាលពីព្រឹកថ្ងៃពុធ ហាក់ដូចជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់បង្ហោះបែបនេះ។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "យើងថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលផ្លោងជាបន្តបន្ទាប់របស់កូរ៉េខាងជើងថាជាទង្វើបង្កហេតុដ៏ធ្ងន់ធ្ងរដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៃឧបទ្វីបកូរ៉េ ក៏ដូចជាសហគមន៍អន្តរជាតិ ហើយជាការរំលោភយ៉ាងច្បាស់លាស់ចំពោះដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ" ។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថា កាំជ្រួចទីមួយបានឈានដល់រយៈកម្ពស់ ៥០គីឡូម៉ែត្រនិងគ្របដណ្តប់បានចម្ងាយ ៥៥០ គីឡូម៉ែត្រ ខណៈកាំជ្រួចទីពីរបានឡើងដល់កម្ពស់ ៥០ គីឡូម៉ែត្រ និងហោះបានចម្ងាយ ៦០០ គីឡូម៉ែត្រ ៕