មេសហជីព ៖ ការចរចាប្រាក់ឈ្នួល នៅឆ្នាំ២០២៤ មានការពិបាកដោយសារសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន បានជះឥទ្ធពលមកលើកម្ពុជា
ភ្នំពេញ ៖ បន្ទាប់ពីការជួបចរចាគ្នាលើកដំបូង កាលពីពេលថ្មីៗ កន្លងមក ពីប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិត នៅឆ្នាំ២០២៤ សហជីព បានបញ្ជាក់ថា ការចរាចប្រាក់ឈ្នួលឆ្នាំនេះ មានការពិបាកដោយសារសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែន បានជះឥទ្ធិពលកមលើកកម្ពុជា។
លោក ប៉ាវ ស៊ីណា ប្រធានសម័្ធពន្ធសហជីពចលនាកម្មករកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២៣ ថា ការចរាចរប្រាក់ឈ្នួលកម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរផលិតស្បែងជើង និងការបូប នៅឆ្នាំ២០២៤ មានការពិបាកជាងឆ្នាំមុនដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនបានជះឥទ្ធិពលដល់កម្ពុជាផងដែរ។
មេសហជីព បានបញ្ជាក់ថា «ខ្ញុំយល់ថា ការចរចាប្រាក់ឈ្នួលសម្រាប់ ឆ្នាំ២០២៤ខាងមុខនេះ ខ្ញុំគិតថាមានផលវិបាកច្រើនចំពោះភាគីសហជីព ព្រោះដោយសារតែស្ថានភាពសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជះឥទ្ធិពលអាក្រក់សម្រាប់កម្ពុជាផងដែរ។ ជាងនេះការនាំ ចេញផលិតផលសម្លៀកបំពាក់ នៅឆ្នាំ២០២៣ មានការធ្លាប់ចុះ និងការបញ្ជារទិញក៏មានការថយចុះដែរ»។
មេសហជីព បន្ដថា ដោយសារតែទិដ្ឋភាពដែល បានលើកឡើងខាងលើនេះ ជាហេតុធ្វើឲ្យការចរចាប្រាក់ឈ្នួលកម្មករសម្រាប់ ឆ្នាំ២០២៤ ខាងមុខនេះ មានការពិបាកក្នុងការបានច្រើន។ យ៉ាងណាក្តីសម្រាប់មេសហជីពរូបនេះ បានអះអាង សម្រាប់ការចរចាប្រាក់ឈ្នួលកម្មករ និយោជិត ឆ្នាំ២០២៤នេះ សហជីពរបស់លោក នឹងដាក់តួលេខាចំនួន២២០ដុល្លារ សម្រាប់ការចរចាជាមួយភាគីផ្សេងៗទៀត៕EB