(កូរ៉េខាងត្បូង )៖ យ៉ាងហោចណាស់មនុស្ស ម្នាក់ស្លាប់១៣នាក់រងបួស បន្ទាប់ពីបុរសម្នាក់បានបើកឡានបុករះ អ្នកថ្មើរជើង បន្ទាប់មកបានយកកាំបិតចាក់មនុស្សមិនរើសមុខ ទៅនៅក្បែរស្ថានីយ៍រថភ្លើងក្រោមដី ក្នុងទីក្រុង Seongnam ភាគខាងត្បូងនៃទីក្រុងសេអ៊ូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌ មានCNAនៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៣។

ក្នុងចំណោមអ្នករងរបួសទាំង១៣ នាក់ មាន១១នាក់របួសធ្ងន់ និង ២ នាក់បានរងរបួសស្រាល នេះបើ យោងតាមសេវាកម្មអគ្គីភ័យ Gyeonggi-do ។ប៉ូលីសបានចាប់ខ្លួនជនសង្ស័យ ១០នាទី បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីឧបទ្ទវហេតុនេះ នេះបើ យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង។

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះ មនុស្សម្នាក់ត្រូវបានសម្លាប់ និងអ្នកផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយការចាក់សម្លាប់ក្នុងទីក្រុងសេអ៊ូល។ ឧបទ្ទវហេតុបែបនេះគឺកម្រមាននៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលឧក្រិដ្ឋកម្មហិង្សាមានកម្រិតទាប៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ