យុវជន៤នាក់បានធ្វើដំណើរដោយប្រើរថយន្តTrabantដែលត្រូវបានគេដឹងថាជារថយន្តបុរាណ ឬរថយន្តសេរ៊ីចាស់ចំនួន២គ្រឿងធ្វើដំណើរចេញពីប្រទេសអាល្លឺម៉ង តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០១៧ដោយឆ្លងកាត់ចំនួន២១ប្រទេស។យុវជនទាំង៤នាក់នោះរួមមាន៖ទី១មានឈ្មោះថា John Druryជាជនជាតិអាមេរិក ទី២ឈ្មោះ John Lovejoy ជនជាតិអេមរិកកាំង ទី៣ឈ្មោះ Dan Murdoch ជាជានជាតិអង់គ្លេស និងទី៤ឈ្មោះTony Peressជាជនជាតិអាមេរិក និងជាជាងមេកានិចរថយន្តផងដែរ។
យុវជនទាំង៤នាក់នេះបានជិះរថយន្តសេរីចាស់ធ្វើដំណើរឆ្ពោះមកកម្ពុជាក្នុងគោលបំណងដើម្បីរៃអង្គាសថវិការផ្តល់ជូនកុមារតាមចិញ្ចើមផ្លូវដែលគ្មានទីពឹងនៅកម្ពុជា ហើយពួកគេទើបមកដល់ទីក្រុងភ្នំពេញនៅថ្ងៃទី០៩ មករា ឆ្នាំ២០២១ ហើយពួកគេបាននាំមកជាមួយនឹងថវិការ ចំនួន ៣សែនដុល្លារសម្រាប់អង្គការម្លប់តាប៉ាង និងអង្គការមិត្តសម្លាញ់។
ចំពោះការធ្វើដំណើរឆ្ពោះមកកម្ពុជានេះ ក្រុមយុវជនទាំង៤រូបបានប្រើប្រាស់ពាក្យស្លោកសម្រាប់ការធ្វើដំណើរដ៏អស្ចារ្យនេះថា ពួកយើងជិះរថយន្តចាស់បុរាណមែន តែយើងមានចិត្តនិងបេះដូងសប្បុរស។
បន្ទាប់ពីបានឃើញនូវសកម្មភាព និងទឹកចិត្តរបស់ក្រុមយុវជនទាំង៤រូបមហាជន បានសម្តែងការកោតសរសើរ និងរំភើបចំពោះការជួយ និងទឹកចិត្តសប្បុរស ព្រមទាំងភាពក្លាហានដែលយុវជនទាំង៤រូបនេះហ៊ានធ្វើដំណើរលើចម្ងាយផ្លូវរាប់ពាន់គីឡូ ម៉ែត្រដើម្បី មកជួយកុមារនៅកម្ពុជា៕SP