ហ្វីលីពីន៖លោក Ferdinand Marcos Jr ត្រូវបានគេប្រកាសជាប្រធានាធិបតីហ្វីលីពីនបន្ទាប់ពីថ្ងៃពុធបន្ទាប់ពីការឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត ខណៈក្រុមសិទ្ធិមនុស្សនិងមេដឹកនាំសាសនាបារម្ភថាការកាន់តំណែងនេះ អាចធ្វើឱ្យលទ្ធិប្រជាធិបតេយ្យផុយស្រួយ។

លោក Marcos ដែលចូលកាន់តំណែងជាផ្លូវការនៅខែក្រោយ ទទួលបានសំឡេងគាំទ្រច្រើនជាង 31.6 លានសំឡេង ឬ 58.8% នៃចំនួនសរុប នេះបើយោងតាមការសរុបចុងក្រោយដែលចេញផ្សាយដោយសភា។

គាត់គឺជាបេក្ខជនប្រធានាធិបតីដំបូងគេដែលឈ្នះសំឡេងច្រើន ចាប់តាំងពីឪពុកផ្តាច់ការរបស់គាត់ ជាការកាន់តំណែងដែលមានការប្រព្រឹត្តអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស ខ្លាំងហើយត្រូវបានបណ្តេញចេញដោយការបះបោរដ៏ពេញនិយមនៅឆ្នាំ 1986 ។

គូសបញ្ជាក់ថា ចំពោះមិត្តរួមដំណែងរបស់លោក Marcos គឺលោកស្រី Sara Duterte ដែលជាកូនស្រីរបស់ប្រធានាធិបតីផុតអាណត្តិ Rodrigo Duterte ក៏ត្រូវបានប្រកាសថាជាអ្នកឈ្នះ នឹងក្លាយជាអនុប្រធានាធិបតីរបស់ប្រទេសនេះផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ