លោក ឌូតឺតេ សម្តែងនូវការហួសចិត្តចំពោះតុលាការឧក្រិដ្ឋកម្មអន្តរជាតិលើផែនការបើកការស៉ើបអង្កេតឡើងវិញជុំវិញសង្គ្រាមប្រឆាំងគ្រឿងញៀន
(ហ្វីលីពីន)៖ ការិយាល័យប្រធានាធិបតីហ្វីលីពីន បានសម្តែងនូវការហួសចិត្តចំពោះរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ក្នុងការបន្តការស៊ើបអង្កេតលើការសម្លាប់កំលុងការបង្ក្រាបគ្រឿងញៀនរបស់រដ្ឋាភិបាល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNNនៅថ្ងៃ ទី២៥ ខែ មិថុនា ឆ្នាំ២០២២។
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក ម៉ាទីន អាន់ដាណា (Martin Andanar) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋបាលរបស់លោកឌូតឺតេ បានអនុវត្តការស៊ើបអង្កេត លើការស្លាប់ទាំងអស់ដែលកើតឡើងពីប្រតិបត្តិការអនុវត្តគ្រឿងញៀនស្របច្បាប់ ហើយ ICC គួរតែអនុញ្ញាតឱ្យកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដំណើរការ»។
គួរបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅចៅក្រម ICC បានអនុម័តការស៊ើបអង្កេតលើយុទ្ធនាការបង្រ្កាបគ្រឿងញៀន ដែលជនសង្ស័យជួញដូរគ្រឿងញៀនរាប់ពាន់នាក់ បានស្លាប់។ ក្រោយមក ICC បានផ្អាកការស៊ើបអង្កេតកាលពីខែវិច្ឆិកា តាមសំណើរបស់ទីក្រុងម៉ានីល៕SP