ហ្វីលីពីន៖ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិច Nalgae បានកើនឡើងដល់១១០ នាក់នៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិបានបញ្ជាក់ឱ្យដឹងនូវតួលេខចុងក្រោយ នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
មន្ត្រីជំនាញរូបនេះ បានឱ្យថាមនុស្សចំនួន ១០១ នាក់បានរងរបួស និង ៣៣ នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួនដោយសារតែព្យុះនេះបានប៉ះពាល់ដល់មនុស្សជាង ២.៤ លាននាក់។ព្យុះNalgae ដែលបានបាក់ដីប្រាំដងបានចេញពីតំបន់ទទួលខុសត្រូវហ្វីលីពីននៅម៉ោង១៣ យប់ ថ្ងៃច័ន្ទ។
ក្នុងនោះព្យុះនេះ បានធ្វើឱ្យមានការរងផលប៉ះពាល់ ជាច្រើន ការខូចខាតផ្ទះសម្បែង បង្ខំឱ្យភៀសខ្លួនចេញពីផ្ទះនៅក្នុងព្យុះបំផ្លិចបំផ្លាញបំផុតដែលបានវាយប្រហារប្រទេសនេះ។ ជាមួយគ្នានេះការខាតបង់កសិកម្មត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន១.៣ ពាន់លានប៉េសូ (22.4 លានដុល្លារ) ខណៈដែលការចំណាយលើហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតមានចំនួនប្រហែល ៧៦0 លានប៉េសូ៕SP