ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ«ការធ្វើអាជីវកម្មប្រកបដោយក្រមសីលធម៌ សុខុមាលភាពរបស់អតិថិជន និងអាជីវកម្មរបស់អ្នក»ក្រោមអធីបតីភាព លោក  ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលសហការរៀបចំឡើងដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.)នៃក្រសួងពាណិជ្ជកម្ម និងអង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ)ដោយទទួលបានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរប ស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងតំណាងវិស័ យឯកជន។

នៅក្នុងឱកាសនោះ លោក រដ្ឋមន្ត្រីបានមានប្រសាសន៍ថា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងជួយប្រទេសកម្ពុជា ពង្រឹងបន្ថែមនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិកអាស៊ាន ព្រមទាំងជាមួយសកលលោកឱ្យកាន់តែល្អប្រសើរផងដែរ។

ការដាក់ឱ្យប្រាស់នូវច្បាប់នេះនឹងជម្រុញឱ្យមាននូវការធ្វើធុរកិច្ចប្រកបដោយ ក្រមសីលធម៌ សុខុមាលភាពដល់អតិថិជន ហើយច្បាប់នេះនឹងជួយប្រទេសកម្ពុជាពង្រឹងបន្ថែម ក្រៅពីការងារផ្សព្វផ្សាយច្បាប់នេះ ការងារជាអទិភាពមួយទៀតគឺការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគេហទំព័រនាយកដ្ឋាន(ក.ប.ប.)នៃក្រសួងពាណិជ្ជកម្មដែលមានគោលដៅផ្សព្វផ្សាយសកម្មភាពកិច្ចសហប្រតិបត្តិការ ការផ្តល់ជូនព័ត៌មានដល់សាធារៈណជន។

សិក្ខាសាលាថ្នាក់ជាតិនេះ គឺមានសារៈសំខាន់ណាស់ក្នុងការចាប់ផ្តើមអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនៅប្រទេសកម្ពុជា ។ អគ្គនាយកដ្ឋាន (ក.ប.ប.)នៃក្រសួងពាណិជ្ជកម្ម ដែលមានតួនាទីចម្បងក្នុងការអនុវត្តការងារនេះ នឹងធ្វើបទបង្ហាញដល់អង្គសិក្ខាសាលា ពាក់ព័ន្ធនឹងបរិបទទូទៅនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងបញ្ជាក់ថា ការអនុវត្តច្បាប់នេះនឹងជួយឱ្យមានការធ្វើធុរកិច្ចប្រកបដោយសុចរិតភាព ។ លោក រដ្ឋមន្ត្រីបានបង្ហាញក្តីសង្ឃឹម និងជឿជាក់ថា សិក្ខាសាលានេះ នឹងចូលរួមយ៉ាងសកម្មតាមរយៈកិច្ចពិភាក្សា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវចំណេះដឹង ជំនាញ សមត្ថភាព អាកប្បកិរិយា និងទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិនេះផងដែរ  លោក អ៊ីវ វាសនា  អគ្គលេខាធិការ សមាគមនភស្តុភាកម្មកម្ពុជា (CLA )បានធ្វើបទអន្តរាគមន៍ពីតួនាទីរបស់សមាគមនភស្តុភាកម្មកម្ពុជា ដើម្បីគាំពារសមាជិក និងកិច្ចការពារវិជ្ជាជីវៈ Logistics ដោយសមាគមនដើរតួនាទីជា អ្នកប្រឹក្សាយោបល់ ជាអ្នកសម្របសម្រួល ជាតំណាង ព្រមជាអ្នកបណ្តុះបណ្តាលធនធានមនុស្សធ្វើយ៉ាងណាឱ្យវិស័យនេះមានការរីកចម្រើនក្នុងថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ។

ក្នុងការធ្វើបទអន្តរាគមន៍នោះដែរ លោកបានលើកបង្ហាញការជួយសម្របសម្រួលដោះស្រាយវិវាទដែលតែងកើតមានរវាងសមាជិក និងសមាជិក សមាជិកជាមួយប្រតិបត្តិករ ព្រមទាំងបញ្ហាមួយចំនួនដែលកើតមានឡើងកន្លងមកក្នុងការងារ Logistics។

សូមបញ្ជាក់ថា សិក្ខាសាលាផ្សពផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នាពេលនេះគឺជាលើកទី៣ហើយ បន្ទាប់ពីសិក្ខាសាលាលើកទី១ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ និងលើកទី២នៅថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០២០ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ