ភ្នំពេញ ៖ លោកW. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិក គឺជាទីផ្សានាំចេញធំជាងគេ សម្រាប់ប្រទេសកម្ពុជា ហើយដើរតួនាទីជាគន្លឹះ ក្នុងការស្តារសេដ្ឋកិច្ច ។

លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានលើកឡើងបែបនេះ ក្រោយមានជំនួបជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ក្នុងជំនួបនោះភាគីទាំងពីរ បានពិភាក្សាគ្នាលើការខិតខំ ក្នុងការពង្រឹងសេដ្ឋកិច្ច នៅក្នុងអំឡុងពេល ដែលមានបញ្ហាប្រឈមបច្ចុប្បន្ន ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជានៅថ្ងៃទី១១ កុម្ភៈនេះបានបញ្ជាក់ថា “លោកឯកអគ្គរដ្ឋទូត W. Patrick Murphy មានកិច្ចប្រជុំប្រកបដោយខ្លឹមសារ នៅសប្តាហ៍ នេះ ជាមួយបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ លោកទាំងពីរបានពិភាក្សាគ្នា លើការខិតខំ ក្នុងការពង្រឹងសេដ្ឋកិច្ច នៅក្នុងអំឡុងពេល ដែលមានបញ្ហាប្រឈមបច្ចុប្បន្ន ។ សហរដ្ឋអាមេរិក គឺជាទីផ្សានាំចេញធំជាងគេ សម្រាប់ប្រទេសកម្ពុជា ហើយដើរតួនាទីជាគន្លឹះ ក្នុងការស្តារសេដ្ឋកិច្ច” ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ