ភ្នំពេញ៖ លោកW. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ជួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃចន្ទ ទី១៧ ខែឧសភានេះ ដើម្បីពិភាក្សាពីបញ្ហាទ្វេភាគី និងតំបន់។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋរដ្ឋទូត Murphy បានចូលរួមរំលែកមរណទុក្ខ ចំពោះការបាត់បង់ ដែលប្រទេសកម្ពុជា បានទទួលរង ក្នុងអំឡុងនៃការរាតត្បាត ជំងឺកូវីដ១៩។

សហរដ្ឋអាមេរិក ជាដៃគូដ៏គួរឱ្យទុកចិត្តមួយ របស់កម្ពុជា ក្នុងពេលនៃការរីករាលដាលជំងឺ ជាសាកលមួយនេះ ដោយផ្តល់ជំនួយផ្ទាល់ ក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ មានតម្លៃជាទឹកប្រាក់ ១១ លានដុល្លារអាមេរិក ជំនួយជាបច្ចេកទេស ដ៏សំខាន់ ក្នុងការពង្រឹងបន្ថែម នូវភាពជាដៃគូផ្នែកសុខភាព ដ៏យូរអង្វែង និងផ្តល់ជំនួយជាង ៤ ពាន់លានដុល្លារ ដែលជាជំនួយ ដ៏ច្រេីនលើសប្រទេសណាទាំងអស់ ដល់យន្តការកូវ៉ាក់ របស់អង្គការសុខភាព ពិភពលោក ដែលតាមកម្មវិធីនេះ ប្រទេសកម្ពុជា នឹងត្រូវទទួលជំនួយវ៉ាក់សាំង ១ លាន ១ សែនដូស ត្រឹមចុងខែឧសភា និងមានជាបន្តបន្ទាប់។

សហរដ្ឋអាមេរិក គាំទ្រនូវកិច្ចប្រឹងប្រែង របស់កម្ពុជា និងរដ្ឋសមាជិក សមាគមអាស៊ានដទៃទៀត ក្នុងការលើកកម្ពស់ដំណើរការ និងស្ថាប័នប្រជាធិបតេយ្យ ព្រមទាំងនីតិរដ្ឋនៅក្នុងតំបន់ រួមទាំងប្រទេសភូមាផងដែរ។ អស្ថិរភាព ដែលបង្កើត នូវរដ្ឋប្រហារយោធា ប៉ះពាល់ដល់តំបន់ទាំងមូល ហើយប្រទេសក្នុងអាស៊ាន ដើរតួនាទីសំខាន់ ក្នុងការជួយស្តារឱ្យប្រទេសភូមា ឈានមកកាន់ប្រជាធិបតេយ្យឡើងវិញ។ ” យើងលើកទឹកចិត្ត ប្រទេសអាស៊ាន ឱ្យទាក់ទងភាគីពាក់ព័ន្ធ ក្នុងប្រទេសភូមា ដើម្បីស្វែងរកនូវដំណោះស្រាយ ចំពោះវិបត្តិនេះ”៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ