ម៉ាឡេស៊ី ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Hishammuddin Hussein បាននិយាយថា យន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពអាកាសម៉ាឡេស៊ី (RMAF) បានធ្លាក់ក្នុងរដ្ឋ Penang កាលពីយប់ថ្ងៃអង្គារ ១៦ វិច្ឆិកា ឆ្នាំ២០២១ បណ្តាលឲ្យសមាជិកម្នាក់នៃយោធារបស់ប្រទេសនេះស្លាប់ និងម្នាក់ទៀតរងរបួស។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានThe Straits Times ចុះផ្សាយនៅថ្ងៃទី ១៧ ខែវិឆ្ឆិកា ឆ្នាំ២០២១។

លោក Hishammuddin បាននិយាយនៅក្នុងហ្វេសប៊ុកកាលពីយប់មិញថា "ខ្ញុំទើបតែបានទទួលការហៅទូរស័ព្ទពីអគ្គមេបញ្ជាការកងទ័ពអាកាស ប្រាប់អំពីឧប្បត្តិហេតុពាក់ព័ន្ធនឹងយន្តហោះ Hawk 108 ដែលបានធ្លាក់នៅទីក្រុង Butterworth ” ។

លោកបានបន្ថែមថា "RMAF ត្រូវបានបញ្ជាឱ្យបញ្ជូនរបាយការណ៍លម្អិត និងស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់ភ្លាមៗ" ។រដ្ឋមន្ត្រីក៏បាននិយាយផងដែរថា ក្រសួងការពារជាតិនឹងផ្តល់ជំនួយចាំបាច់ទាំងអស់ដល់គ្រួសាររបស់ទាហានអាកាសទាំងពីរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ