ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីននៅព្រឹកថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានគូ សបញ្ជាក់ច្បា ស់ លាស់ហើយថា មនុស្សដែលបានជិះនៅលើយន្តហោះយោធា ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យនោះ គឺមានសរុប ៩៦នាក់ ហើយចំនួនករណីស្លាប់ក្នុងចំណោមពួកគេ ក៏បានកើនដល់ ៤៧នាក់ផងដែរ ខណៈមនុស្ស ៤៩នាក់រងរបួស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ឌែលហ្វី ឡូរិនហ្សាណា បានអះអាងថា ការស៊ើបអង្កេតរកមូលហេ តុធ្លាក់ នឹងត្រូវធ្វើឡើងបន្ទាប់ពីប្រតិបត្តិការសង្គ្រោះ នៅកន្លែងកើតហេតុចប់រួចរាល់។

គួរបញ្ជាក់ថា យន្តហោះយោធានេះត្រូវបានគេដឹងថា គ្រោងទៅចុះចតនៅព្រលានយន្តហោះ ទីក្រុងចូឡូ (Jolo) ស្ថិតក្នុងខេត្តដីកោះ ស៊ូលូ (Sulu) ភាគខាងត្បូងហ្វីលីពីន ប៉ុន្តែក៏បានហោះជ្រុលហួសព្រលាន ដោយសារតែមានបញ្ហាបច្ចេកទេស ហើយនៅពេលមិនអាចគ្រប់គ្រងម្ចាស់ការបានទៀត វាក៏បានធ្លាក់ នៅតំបន់ ផាទីកាល់ (Patikal) ដែលស្ថិតនៅក្បែរនោះតែម្តង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ