ហ្វីលីពីន៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានឱ្យដឹងថាមនុស្សយ៉ាងហោច ១៧នាក់បានស្លាប់ និង៤០នាក់ទៀតត្រូវបានជួយសង្រ្គោះ បន្ទាប់ពីយន្ដហោះយោធាហ្វីលីពីនមួយគ្រឿងបានធ្លាក់ នៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Delfin Lorenzana បានបញ្ជាក់ទៀតថាយន្ដហោះយោធាខាងលើដែលមានផ្ទុកមនុស្សយ៉ាងហោច ៨៥នាក់បានធ្លាក់កំឡុង ពេលព្យាយាមចុះចតនៅលើកោះ Jolo នៃខេត្ត Sulu។

លោកបន្ថែមថា មកទល់ពេលនេះ មនុស្ស៤០នាក់ត្រូវបានជួយសង្គ្រោះពីបំណែកដែលបានឆាបឆេះនៃ យន្ដហោះយោធាដឹកជញ្ជូនធុន C-130។ ភ្លាមៗនោះ។

លើសពីនេះទៅទៀត យោធាហ្វីលីពីនមិនទាន់អាចបញ្ជាក់ពីមូលហេតុដែលបណ្ដាលឱ្យយន្ដហោះយោធាខាងលើធ្លាក់នោះទេ ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងបន្ត ប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេនៅឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ