ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា រឿងអីពុក ត្រូវយកប្រទេស និងប្រជាជនប្រគល់ឱ្យប្រទេសដទៃថែទាំគ្រប់គ្រង ពុកសុខចិត្តស្លាប់ ក៏មិនព្រមឱ្យប្រទេសណាមកត្រួតត្រាលើខ្មែរដែរ។ 

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានបញ្ជាក់ថា «ពុកទ្រាំរស់នៅជាមួយប្រជាជនតាំងស៊ីអំបិល ស៊ីចេក ពោតដំឡូង រឿងអីពុកត្រូវយកប្រទេស និងប្រជាជនប្រគល់ឱ្យប្រទេសដទៃថែទាំគ្រប់គ្រង ពុកសុខចិត្តស្លាប់ ក៏មិនព្រមឱ្យប្រទេសណាមកត្រួតត្រាលើខ្មែរដែរ»។

សម្ដេចតេជោ បន្ដថា កម្ពុជា ជាប្រទេសឯករាជ្យ អធិបតេយ្យភាពគឺមានតែខ្មែរទេ ដែលជាម្ចាស់ប្រទេសនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ