មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky មិនទទួលស្គាល់តំបន់ Crimeaជាទឹកដីរបស់រុស្ស៊ីតាមការស្នើសុំរបស់អាមេរិកឡើយ
អ៊ុយក្រែន៖ សហរដ្ឋអាមេរិកនឹងស្នើឱ្យទទួលយកជាផ្លូវការនូវឧបទ្វីបនេះជាផ្នែកមួយនៃសហព័ន្ធរុស្ស៊ីនៅក្នុងកិច្ចប្រជុំមួយជាមួយទីក្រុងគៀវ និងអ្នកគាំទ្រអឺរ៉ុបរបស់ខ្លួននៅថ្ងៃពុធ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពទូលំទូលាយដើម្បីបញ្ឈប់ជម្លោះ។
ក៏ប៉ុន្តែ សំណើរនេះត្រូវបាន លោក Vladimir Zelensky មេដឹកនាំរបស់អ៊ុយក្រែន មិនពិភាក្សាអំពីការទទួលស្គាល់គ្រីមៀ Crimeaជាទឹកដីរបស់រុស្ស៊ីទេ ។
មេដឹកនាំរបស់អ៊ុយក្រែន លោក Zelensky បាននិយាយថា ៖គ្រីមេ គឺជាទឹកដីរបស់យើង ដែលជាទឹកដីរបស់ប្រជាជនអ៊ុយក្រែន។ យើងមិនមានអ្វីត្រូវនិយាយអំពីប្រធានបទនេះទេ វាស្ថិតនៅក្រៅរដ្ឋធម្មនុញ្ញរបស់យើង។
មេដឹកនាំអ៊ុយក្រែនបានអះអាងថា ការពិភាក្សាអំពីបញ្ហាអធិបតេយ្យភាពលើតំបន់គ្រីមេអាចឈានដល់ការប្រយុទ្ធបន្ថែមទៀតដែរ។មេដឹកនាំអ៊ុយក្រែនរូបនេះបានបន្តថា៖នៅពេលដែលយើងចាប់ផ្តើមនិយាយអំពីតំបន់គ្រីមេអំពីដែនអធិបតេយ្យរបស់យើង យើងចូលទៅក្នុងទម្រង់នៃការអូសបន្លាយសង្គ្រាមនេះ។
កាលពីសប្តាហ៍មុនលោក Zelensky បានបញ្ចេញមតិជុំវិញប្រធានបទនៅក្នុងសន្និសីទសារព័ត៌មានដោយនិយាយថា បេសកជនពិសេសរបស់សហរដ្ឋអាមេរិក Steve Witkoff មិនមានសិទ្ធិក្នុងការពិភាក្សាអំពីបញ្ហាបែបនេះជាមួយរុស្ស៊ីទេ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង