ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៤:១៦នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីរវាងប្រភពសាំងក្រូនខ្សែបណ្តាញតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល និងបន្ទុកនៅរាជធានីភ្នំពេញ បណ្តាលឱ្យដាច់ចរន្តអគ្គិសនីមួយភាគធំ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អគ្គិសនីកម្ពុជា - EDC។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីស្តារប្រព័ន្ធ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ