រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ៖ ករណីដាច់ចរន្តអគ្គិសនីក្នុងរាជធានីភ្នំញបណ្តាលឱ្យរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទាំងអស់ មិនអាចដំណើរបាន
3 ម៉ោង មុន
ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៤:១៦នាទីរសៀល ដោយសារមានករណីដាច់ចរន្តអគ្គិសនីនៅក្នុងរាជធានីភ្នំញ បណ្តាលឱ្យរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទាំងអស់ មិនអាចដំណើរបាន។
ព្រឹត្តិការណ៍ នេះបណ្តាលឱ្យសម្ពាធទឹកទូទាំងផ្ទៃសេវារបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញធ្លាក់ចុះ ឬគ្មានទឹកតែម្តង។
ក្រុមការងារបច្ចេកទេស កំពុងពិនិត្យនិងភ្ជាប់ចរន្តអគ្គិសនី ដំណើរការរោងចក្រឡើងវិញ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕