លោក Corey Comperatore ជាជនរងគ្រោះតែម្នាក់គត់ ដែលស្លាប់ក្នុងការបាញ់ប្រហារលើលោក ដូណាល់ត្រាំ កាលពីថ្ងៃអាទិត្យ
អាមេរិក៖លោក Corey Comperatore ជាមនុស្សតែម្នាក់គត់ដែលស្លាប់ ក្នុងចំណោមអ្នកចូលរួមពិធីជួបជុំ នៅរដ្ឋ Pennsylvania ពេលខ្មាន់កាំភ្លើង បាញ់ប្រហារលើលោក ត្រាំ គាត់ត្រូវបានគេហៅថា« វីរបុរស »។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន USA Today នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា គ្រាន់តែឮស្នូរផ្ទុះអាវុធភ្លាម លោក Corey Comperatore បានយកខ្លួនទៅពាំងគ្រាប់ប្តូរជីវិតដើម្បីការពារគ្រួសាររបស់គាត់។ ក្នុងនោះ គឺបានឱខឹងថាលោក"Corey គឺជាអ្នកពន្លត់អគ្គីភ័យ" គាត់បានទៅព្រះវិហាររៀងរាល់ថ្ងៃអាទិត្យ ហើយគាត់ ស្រឡាញ់សហគមន៍របស់គាត់ ហើយជាពិសេស Corey ស្រឡាញ់គ្រួសាររបស់គាត់" ។
បុរសរូបនោះ ត្រូវបានសម្លាប់ក្នុងអំឡុងពេលដែលខ្មាន់កាំភ្លើងប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតី Trump នៅឯការប្រមូលផ្តុំរបស់គាត់នៅទីក្រុង Butler រដ្ឋ Pennsylvania ។ អ្នកចូលរួមពីរនាក់ផ្សេងទៀតក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដែរ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង