មីយ៉ាន់ម៉ា ៖ យោធាមីយ៉ាន់ម៉ានៅថ្ងៃពុធទី ១៤ ខែសីហា បានចេញមុខបញ្ជាក់ថា ពាក្យចចាមអារ៉ាមថា ឧត្តមសេនីយ៍កំពូលបានឃុំខ្លួនមេដឹកនាំរបបយោធា គឺជាការឃោសនា ដែលផ្សព្វផ្សាយដោយជនក្បត់ មុនពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន។
ប្រមុខរដ្ឋាភិបាលរបបសឹក លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានប្រឈមមុខនឹងការរិះគន់ជាសាធារណៈពីអ្នកគាំទ្រយោធាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅពេលដែលទាហានរដ្ឋាភិបាលបាត់បង់ទឹកដីទៅឱ្យក្រុមប្រដាប់អាវុធជនជាតិភាគតិច និងក្រុមប្រឆាំងផ្សេងទៀតដែលកំពុងប្រយុទ្ធដើម្បីផ្តួលរំលំរដ្ឋប្រហារឆ្នាំ ២០២១។
កាលពីថ្ងៃអង្គារ ការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនបានអះអាងថា ឧត្តមសេនីយ៍កំពូលបានចាប់ឃុំខ្លួនលោក មីន អ៊ុងឡាំង នៅក្នុងរដ្ឋធានីណៃពីដោ ក្នុងគោលបំណងផ្លាស់ប្ដូរមេដឹកនាំកំពូលរបស់របបយោធា៕