ក្រសួងវប្បធម៌ លើកឡើងថា ឈ្មោះរបស់តារាចម្រៀងរេប វណ្ណដានឹងចារឹកទុកក្នុងប្រវត្តិសាស្រ្តនៃការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក
ភ្នំពេញ៖ ក្រសួងវប្បធម៌ លើកឡើងថា ឈ្មោះរបស់តារាចម្រៀង វណ្ណដានឹងចារឹកទុកក្នុងប្រវត្តិសាស្រ្តនៃការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកការលើកឡើងនេះក្នុងហ្វេសបុកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
ការលើកឡើងនេះ ក្រោយតារាចម្រៀងរេបកម្ពុជាដ៏ល្បីឈ្មោះបានបង្ហាញវត្តមានគួរអោយភ្ញាក់ផ្អើល ក្នុងពិធីបិទកីឡាអូឡំាពិកនៅទីក្រុងប៉ារីស៍២០២៤ ដោយបានបកស្រាយចម្រៀងបទ Time To Rise។
សូមបញ្ជាក់ថា អូឡាំពិក ជាព្រឹត្តិការណ៍កីឡាធំជាងគេបង្អស់នៅលើពិភពលោក មានអត្តពលិករាប់ម៉ឺននាក់ចូលរួម និងអ្នកទស្សនារាប់លាននាក់ជុំវិញពិភពលោក។
សម្រាប់ ការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២៤ បានចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា ដល់បិទបញ្ចប់នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ជាលទ្ធផលសហរដ្ឋអាមេរិក បានទទួលមេដាយច្រើនជាងគេ ១២៦មេដាយ (មាស៤០ ប្រាក់៤៤ និងសំរិទ្ធ ៤២) តាមពីក្រោយដោយប្រទេសចិន ៩១មេដាយ (មាស ៤០ ប្រាក់២៧ និងសំរិទ្ធ២៤) និងជប៉ុន ៤៥មេដាយ (មាស២០ ប្រាក់១៣ និងសំរិទ្ធ១៣) ខណៈម្ចាស់ផ្ទះបារាំង ឈរនៅលេខ៥ មាន៦៤មេដាយ (មាស ១៦ ប្រាក់ ២៦ និងសំរិទ្ធ២២)៕
អត្ថបទទាក់ទង
-
រៀបចំឯកសារ ដាក់បញ្ចូលប្រាសាទ មួយចំនួនទៀត