ហ្សាការតា៖គ្រោះធម្មជាតិនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១នាក់ និង ៦នាក់ទៀតបាត់ខ្លួន បើតាមក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា ។។នេះបើយោ​ងតាមការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន CNA នាថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤។

ភ្លៀងធ្លាក់ខ្លាំ​ងជាច្រើ​នថ្ងៃ​បាននាំមកនូវទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងខេត្តស៊ូម៉ាត្រាភាគខាងលិ​ច​របស់ប្រទេស​ឥណ្ឌូនេស៊ី ដោយបង្ខំឱ្យមានការជម្លៀសមនុស្សជាង ៧៥,០០០នាក់ ។​គ្រោះមហន្ត​រា​យ​ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅក្នុងទីរួមខេត្ត Padang និងតំបន់ចំនួន ៨ផ្សេ​ងទៀត បាន​បំផ្លា​ញផ្ទះជិត ៧០០ខ្នង ស្ពាន និងសាលារៀនជាច្រើនកន្លែង និងដីស្រែចំនួន ១១​៣ហិ​កតាត្រូ​វជន់លិច។

 

មន្ត្រីមកពីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយកោះស៊ូម៉ាត្រាខាងលិច បានប្រាប់ AFP តាមទូរស័ព្ទកា​លពីថ្ងៃ​អាទិត្យថា «គិតត្រឹមថ្ងៃទី១០ ខែមីនា នេះ មនុស្ស ២១នាក់ត្រូវបានគេ​បញ្ជាក់ថា​បានស្លាប់ ហើយមនុ​ស្ស ៦នាក់នៅតែបាត់ខ្លួន»

 មន្រ្តីរូបនេះបាននិយាយថា ភូមិមួយស្ថិតនៅលើភ្នំមួយក្នុងសង្កាត់ Sutera ត្រូវបានវាយប្រហារ​យ៉ាងធ្ង​ន់ធ្ងរ ដោយមានប្រជាជនប្រហែល ២០០គ្រួសារនៅក្នុងតំបន់នេះ បានជម្លៀសចេញ បន្ទាប់ពី​មានកា​ររអិ​លបាក់ដីហើយបន្ទាប់មកមានទឹកជំនន់វាយប្រហារភ្លាមៗ។ ភ្លាមៗ មន្ត្រី​មូលដ្ឋាន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ចំនួន​មនុស្ស​ស្លាប់​មាន​១៨​នាក់ និង​បាត់​ខ្លួន​៥​នាក់៕

 

 

 

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ