ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ទិន្នន័យអ្នកញៀនគ្រឿងញៀន កើនឡើងជាង៥០០០នាក់ ឆ្នាំ២០២២ គឺជាទិន្នន័យមួយមិនទាន់មានភាពច្បាស់លាស់ ព្រោះអាចមានទិន្នន័យជាន់គ្នា រវាងអ្នកចាស់ អ្នកថ្មី។

លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន លើកឡើងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។


លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបញ្ជាក់ថា «ទិន្នន័យអ្នកញៀនគ្រឿងញៀនកើនឡើងជាង ៥០០០នាក់ ឆ្នាំ២០២២នេះ គឺជាទិន្នន័យមួយមិនទាន់មានភាពច្បាស់លាស់ព្រោះអាចមានទិន្នន័យជាន់គ្នា រវាងអ្នកចាស់ អ្នកថ្មី អ្នកចេញពីមណ្ឌលមួយទៅមណ្ឌលមួយ និងពីមូលដ្ឋានសុខាភិបាលមួយទៅមូលដ្ឋានសុខាភិបាលមួយទៀត អាចកត់ត្រាស្ទួនគ្នា ដែលតំរូវឱ្យក្រសួង ស្ថាប័ន អង្គភាព និងអ្នកពាក់ព័ន្ធត្រូវធ្វើការពិនិត្យ»។


យោងតាមរបាយការណ៍ឆ្នាំ២០២២ មានអ្នកញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនដែលយើងគ្រប់គ្រងបាន ក្នុងឆ្នាំ២០២២ នេះមានចំនួន ២២.២១៣នាក់  បើប្រៀបធៀបទៅនឹងឆ្នាំ២០២១(១៦.២៦៤ នាក់) គឺមានកើនឡើង៥.៩៤៩ នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ