សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីពិសារអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនអ្នកសិល្បៈ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ដែលពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
កម្មវិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសរៀបចំធ្វើឡើង ស្របតាមគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបានការប្រោសព្រះរាជទាន និងការប្រគល់នូវគ្រឿងឥស្សរិយយសសរុបចំនួន ២,១៣៣គ្រឿង ជូនដល់មរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ វីរៈសិល្បករ សិល្បករ សិល្បការិនីគ្រប់ទម្រង់ ដែលបានចូលរួមចំណែកក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាស្ថាប័នមួយដែលមានភារកិច្ចការពារ ថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ របស់ជាតិ ដោយមានកិច្ចសហការយ៉ាងពេញទំហឹងពីសំណាក់សិល្បករ សិល្បការិនី សិប្បករ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលជាភាពជោគជ័យមួយនៅក្នុងការថែរក្សា ការពារនូវអ្វីដែលជាសម្បត្តិបេតិកភណ្ឌរបស់ដូនតា៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ