ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃរកឃើញត្មាតភ្លើងនិងត្មាតប្រផេះ៩ក្បាលនៅដែនជម្រកសត្វព្រៃស្រែពក
2 ឆ្នាំ មុន
មណ្ឌលគិរី៖ ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រទះឃើញត្មាតភ្លើងចំនួន០៧ក្បាល និងត្មាតប្រផេះចំនួន០២ក្បាល នៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានបញ្ជាក់បន្ថែមថា នេះជាលើកទី១ហើយដែលក្រុមសិក្សាស្រាវជ្រាវបានប្រទះឃើញវត្តមានសត្វត្មាតប្រផេះ ក្រោយពីបាត់វត្តមានអស់រយៈពេលពីរឆ្នាំ ដែលពីមុនគឺរកឃើញ តែសត្វត្មាតភ្លើងប៉ុណ្ណោះ។
សូមជម្រាបថា ត្មាតប្រផេះ វាមានរោមដងខ្លួនពណ៌ប្រផេះ ឬពណ៌ដូចផេះ ហើយត្មាតភ្លើងវាមានរោមដងខ្លួនពណ៌ក្រមៅ និងក្បាលស្មើតែគ្មានរោម ដោយបញ្ចេញស្បែកក្បាល និងកពណ៌ក្រហមដូចភ្លើង រួមទាំងបន្ទះស្បែកអមថ្ពាល់ដូចស្លឹកត្រចៀក ទាំងសងខាងផងក៏ពណ៌ក្រហមដែរ៕SP