សម្តេចតេជោ ហ៊ុន សែន៖ ជប៉ុននឹងបាញ់កាំជ្រួច នាថ្ងៃ១៩ វិច្ឆិកានៅមុខព្រះបរមរាជវាំងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០រវាងកម្ពុជា-ជប៉ុន
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ភាគីជប៉ុននឹងបាញ់កាំជ្រួចនៅមុខព្រះបរមរាជវាំង នាថ្ងៃ១៩ វិច្ឆិកា ខាងមុខនេះ។ ការបាញ់កាំជ្រួចនេះ ដើម្បីអបអរសាទរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន។
សម្តេចតេជោ ហ៊ុន សែន បានលេីកឡេីងបែបនេះ នាឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា និង ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។
សម្ដេចតេជោ បន្តថា ភាគីជប៉ុនបានស្នើសុំបាញ់កាំជ្រួចជប៉ុននាថ្ងៃ១៩ វិច្ឆិកា នៅមុខវាំង។ សម្តេចថា ការអបអរសាទរនេះ ក៏ស្របពេលប្រារព្ធពិធីបុណ្យអុំទូករបស់ខ្មែរ ដូច្នេះបូកជាមួយអ្នកបច្ចេកទេសកម្ពុជា-ជប៉ុនក្នុងការបាញ់។
សម្តេចថា បាញ់ពិសេសគឺកាំជ្រួចជប៉ុនក្នុងខួបទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុនក្នុងខួបអនុស្សាវរីយ៍លើកទី៧០។ សម្តេចថា ជាសរុបក្នុងខែវិច្ឆិកា ខាងមុខនឹងបាញ់ចំនួន៣លើកផងដែរ៕