អាមេរិក៖ ក្រសួងការបរទេសអាមេរិក ប្រកាសពីផ្ដល់ជំនួយយោធាបន្ថែមទំហំ ៤០០លានដុល្លារសម្រាប់អ៊ុយក្រែន ដែលក្នុងនោះរួមមានមីស៊ីលការពារដែនអាកាស រថពាសដែក និងយន្ដហោះដ្រូនខ្នាតតូច ខណៈកងកម្លាំងអ៊ុយក្រែនកំពុងបើកប្រតិបត្តិការវាយបក ដើម្បីបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។
កញ្ចប់ជំនួយយោធាថ្មីខាងលើដែលត្រូវបានរាយការណ៍មុនគេដោយទីភ្នាក់ងារសារព័ត៌មាន Reuters នឹងមានរួមបញ្ចូលជាលើកដំបូងនូវយន្ដហោះដ្រូន ស៊ើបការណ៍ Black Hornet ផលិតដោយក្រុមហ៊ុន Teledyne FLIR Defense ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Teledyne Technologies។ យន្ដហោះដ្រូន Hornet បាននិងកំពុងត្រូវបានប្រើប្រាស់រួចទៅហើយនៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈការផ្ដល់អំណោយពីចក្រភពអង់គ្លេស និងន័រវែស។
ក្រុមហ៊ុន Teledyne FLIR Defense ទទួលបានកិច្ចសន្យាមានទំហំទឹកប្រាក់ ៩៣លានដុល្លារកាលពីខែមេសាកន្លងទៅ ដើម្បីផ្គត់ផ្គង់យន្ដហោះដ្រូនស៊ើប ការណ៍ខ្នាតតូចឱ្យកងទ័ពអាមេរិក។
ក្នុងនោះផងដែរ យន្ដហោះដ្រូនខ្នាតតូច ជំនួយយោធាបន្ថែមទំហំ ៤០០លានដុល្លារ ក៏រួមបញ្ចូលផងដែរ គ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីល Patriot ប្រព័ន្ធមីស៊ីល NASAMS និងប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះចម្បាំង Stinger ព្រមទាំងគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីល HIMARS ក៏ដូចជារថពាសដែក Stryker៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង