យេរ៉ូសាឡឹម៖ មន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលបានរកឃើញការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H5N1 ដែលបង្កជំងឺនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់មួយនៅភាគខាងជើងប្រទេស។ នេះបើតាមការផ្សាយរបស់World Today Newsនៅ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងបាននិយាយថា ជំងឺផ្តាសាយបក្សីកំពុងរីករាលដាលនៅក្នុងភូមិ Margaliot ក្បែរព្រំដែនលីបង់ ការផ្ទុះឡើង បន្ទាប់ពីមាន់ងាប់បានកើនឡើង ហើយសំណាកត្រូវបានពិនិត្យនៅក្នុងមន្ទីរពិសោធន៍។ បន្ទាប់ពីការរកឃើញនៅសំណាកហើយនោះ ក្រសួងបានដាក់កសិដ្ឋាននេះដាច់ដោយឡែកដែលរួមមានមាន់ ២៤៤.០០០ ក្បាល។ ទន្ទឹមនឹងនេះក៏បញ្ឈប់ការលក់ ពងមាន់ពីទីតាំងនោះ ហើយបានធ្វើតេស្តលើកសិដ្ឋានផ្សេងទៀតនៅក្បែរនោះផងដែរ។

សូមបញ្ជាក់ថា ជំងឺផ្តាសាយបក្សីH5N1ក៏អាចឆ្លងដល់សត្វដទៃទៀតដែរ ដូចជាជ្រូក ឆ្មា និងខ្លា។ ក្នុងករណីកម្រ ជំងឺគ្រុនផ្តាសាយបក្សីក៏ឆ្លងមកមនុស្សផងដែរ។ សម្រាប់រោគសញ្ញាដំបូងនៅក្នុងមនុស្សជាធម្មតាកំណត់ដោយជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងគ្រុនក្តៅ ករណីជំងឺផ្ដាសាយបក្សី ត្រូវបានគេរកឃើញនៅកសិដ្ឋានមួយចំនួននៅភាគខាងជើង និងភាគខាងត្បូងអ៊ីស្រាអែល ហើយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រសួងក៏បានរាយការណ៍ថា សត្វស្វាព្រៃរាប់សិបក្បាលនៅភាគឦសានជ្រលង Hula មានជំងឺផ្ដាសាយបក្សី ៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ