អន្តជាតិ៖ រដ្ឋបាលពេទ្យសត្វរដ្ឋ (SVS) បានបញ្ជាក់ថា សត្វមាន់រហូតដល់ ២២០,០០០ក្បាលនឹងត្រូវសម្លាប់ចោលនៅសាធារណរដ្ឋឆែក កាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនៅឯកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី ០៤ មករា ២០២៣។

មេរោគផ្តាសាយបក្សីប្រភេទ H5N1 ត្រូវបានរកឃើញនៅក្នុងភូមិ Brod nad Tichou ក្នុងតំបន់ Plzen ភាគខាងលិចរបស់ប្រទេសកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ។ កសិដ្ឋានចិញ្ចឹមមាន់ប្រហែល ៧៥០,០០០ក្បាលនៅក្នុងសាលចែកជាបី។ ដើមឡើយ មាន់ប្រហែល ១២០,០០០ក្បាលនៅក្នុងសាលមួយដែលរងផលប៉ះពាល់នឹងត្រូវសម្លាប់។

រដ្ឋបាលពេទ្យសត្វរដ្ឋ (SVS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លទ្ធផលនៃការធ្វើតេស្តដែលបានធ្វើឡើងនៅក្នុងសាលពីរទៀតដែលនៅសល់ គឺអវិជ្ជមាន គិតមកទល់ពេលនេះ តំបន់ហាមឃាត់ត្រូវបានបង្កើតឡើងនៅជុំវិញកសិដ្ឋាន ហើយវិធានការពេទ្យសត្វសង្គ្រោះបន្ទាន់ត្រូវបានធ្វើឡើង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ