ជប៉ុន៖  ប្រទេសជប៉ុនបានរកឃើញករណីដំបូងនៃជំងឺផ្តាសាយបក្សីប្រភេទ H5 ដែលបង្កជំងឺខ្លាំងនៅរដូវកាលនេះនៅឯកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងនៅភាគខាងត្បូងនៃប្រទេស។

សារព័ត៌មាន NHK បានចុះផ្សាយថា រដ្ឋបាលក្នុងតំបន់នៅក្នុងខេត្ត Saga នឹងសម្លាប់សត្វស្លាបប្រហែល ៤០ ០០០ ក្បាលនៅកសិដ្ឋាននេះ ដើម្បីការពារកុំឱ្យវារីករាលដាលកាន់តែធំ។ លោកនាយករដ្ឋមន្រ្តី ហ្វូមីអូ គីស៊ីដា (Fumio Kishida) នឹងកោះប្រជុំគណៈរដ្ឋមន្ត្រីពាក់ព័ន្ធដើម្បីពិភាក្សាអំពីវិធានការដើម្បីការពារការរីករាលដាលនៃមេរោគ។

របាយការណ៍បានរៀបរាប់ថា មេរោគនេះត្រូវបានគេរកឃើញថាជាលទ្ធផលនៃការធ្វើតេស្តហ្សែនដែលធ្វើឡើងបន្ទាប់ពីបក្សីមួយចំនួនត្រូវបានរកឃើញងាប់នៅក្នុងកសិដ្ឋានកាលពីថ្ងៃសុក្រ។ ជំងឺគ្រុនផ្តាសាយបក្សីដែលបង្កជំងឺខ្លាំងបានរីករាលដាលពាសពេញពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលនាំទៅដល់ការសម្លាប់សត្វស្លាបរាប់រយលានក្បាល។ គួរបញ្ជាក់ថា នៅប្រទេសជប៉ុន សត្វបក្សីចំនួន ១៧,៧ លានក្បាលងាប់កាលពីរដូវកាលមុន ដែលជំរុញឱ្យអាជ្ញាធររក្សាការប្រុងប្រយ័ត្នខ្ពស់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ