អាជ្ញាធរក្រុងខេមរភូមិន្ទ នឹងមានវិធានការដ៏តឹងរឹតចំពោះ ការរៀបចំសណ្តាប់ធ្នាប់តាំងលក់ដូរ ជុំវិញផ្សារដងទង់
ចាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ខាងមុខ អាជ្ញាធរក្រុងខេមរភូមិន្ទ នឹងមានវិធានការដ៏តឹ ងរឹតចំ ពោះ ការរៀបចំសណ្តាប់ធ្នាប់តាំងលក់ដូរ ចតយានយន្តបែបអនាធិតេយ្យលើចិញ្ចើមថ្នល់ និងផាកពិន័យអ្នក បើកបរជិះបញ្ច្រៀសទិសជុំវិញផ្សារដងទង់ឡើងវិញ។
ដើម្បីបញ្ចៀសការកកស្ទះ និងការបាត់បង់សណ្តាប់ធ្នាប់អាជ្ញាធរក្រុងខេមរភូមិន្ទ បានណែនាំអោយប្រជាពលរដ្ឋ អ្នកលក់ដូរជុំវិញផ្សារ ហាមយកចំណីផ្លូវធញវើជាទីតាំងលក់ដូរ ដាច់ខាត។ជាមួយគ្នានេះកម្លាំងមានសមត្ថកិច្ចត្រូវអនុវត្តការផាកពិន័យចំពោះពលរដ្ឋដែឡធ្វើចរាចរណ៍ល្មើសនឹងច្បាប់។
ចំពោះរថយន្តធំ តូច និងម៉ូតូកង់បី ហាមចតនៅទីធញលាខាងលិចផ្សារ តែត្រូវទៅចតនៅខាងកើតផ្សារដែលមានគំនូសកំណត់ស្រាប់។រថយន្តដឹកទំនិញគ្រប់ប្រភេទត្រូវទៅចតនៅខាងលិចផ្សារដងទង់ ចាប់ពីម៉ោង ៦ ៖៣០នាទីល្ងាចដល់៦៖០០នាទីព្រឹក។
ប្រសិនបើមានករណីរឹងរូសមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ នឹងអនុវត្តវិធានការរដ្ឋបាលទៅតាមការចាំបាច់ ហើយរាល់ការបាត់បង់ខូចខាត សម្ភារៈ និងទំនិញផ្សេងៗកម្លាំងមានសមត្ថកិច្ចមិនទទួលខុសត្រូវឡើយ៕SP