ភ្នំពេញ ៖ អាជ្ញាធរមីន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និង គ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលឲ្យផ្ទុះស្លាប់ របួស និងពិការ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរមីន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា នៅពេលប្រជាពលរដ្ឋឃើញគ្រាប់មីន ត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករ បោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។
យោងតាមរបាយការណ៍ អាជ្ញាធរមីន បានបញ្ជាក់ថា ក្នុងរយៈពេលជិត៦ខែ ឆ្នាំ២០២០ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានចំនួន៣៦នាក់ មានការថយចុះជាង៤០ភាគរយ បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នា នឹងឆ្នាំ២០១៩៕EB