អាមេរិក៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាមដែលមានឈ្មោះថា VinFast បានដាក់បង្ហាញរថយន្តអគ្គិសនីចំនួន២ម៉ូដែល របស់ខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី Los Angeles Auto Show 2021 ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោក។នេះបើតាមសារព័ត៌មានFinancial Time បានចុះផ្សាយ។

លោក Michael Lohscheller នាយកប្រតិបត្តិនៃក្រុមហ៊ុន VinFast Global បានថ្លែងឲ្យដឹងថា៖ "VinFast ជឿជាក់ថាអនាគតនៃការធ្វើដំណើរ នឹងបានពីការរួមចំណែកដ៏សំខាន់ពីរថយន្តអគ្គីសនីដ៏ឆ្លាតវៃនេះ ដែលមានភាពជាឯកជនខ្ពស់ ក៏ដូចជាបានរួមបញ្ចូលជាមួយបច្ចេកវិទ្យាដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជីវិត ក៏ដូចជាបរិស្ថានរបស់យើង"

នៅក្នុងកម្មវិធីដ៏ធំលំដាប់ពិភពលោកនោះ VinFast បានដាក់បង្ហាញម៉ូដែលរថយន្ត SUV អគ្គិសនី២របស់ខ្លួនគឺ VF e35 និង VF e36 ដែលវាមានបំពាក់ប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ (driver-assistance systems)  ប្រព័ន្ធព្រមានពីការប៉ះទង្គិច ប្រព័ន្ធត្រួតពិនិត្យអ្នកបើកបរ ប្រព័ន្ធចតរថយន្តដោយស្វ័យប្រវត្តិ និងលក្ខណៈពិសេសផ្សេងៗជាច្រើនទៀត។ ម៉ូដែលទាំង២នឹងដាក់ឲ្យ Pre-Order នៅពាក់កណ្តាលឆ្នាំ ២០២២ ជាមួយនឹងការដាក់លក់ត្រូវបានគ្រោងទុកថានឹងមកដល់នៅត្រីមាសទី៤ក្នុងឆ្នាំដដែលនោះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ