អន្តរជាតិ៖ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល ដែលហៅកាត់ថា (SIPRI) បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃចន្ទទី១៣ ខែមីនានេះថា សហរដ្ឋអាមេរិកបានក្លាយជាប្រទេសធំបំផុត និងរុស្ស៊ីក្លាយជាអ្នកនាំចេញអាវុធធំបំផុតទីពីរ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AS នៅថ្ងៃទី១៣ មីនា ២០២៣។
យោងតាមទិន្នន័យថ្មីរបស់ SIPRI ស្តីពីការផ្ទេរសព្វាវុធជាសាកលក្នុងឆ្នាំ ២០១៨-២០២២ បានឱ្យដឹងថា ការនាំចេញអាវុធរបស់រុស្ស៊ីបានធ្លាក់ចុះ៣១ភាគរយ បើធៀបនឹងរយៈពេល៥ឆ្នាំមុន ខណៈដែលអ៊ុយក្រែនបានក្លាយជាប្រទេសនាំចូលអាវុធធំទីបីរបស់ពិភពលោកក្នុងឆ្នាំ២០២២។
ចំណែកការលក់អាវុធរបស់សហរដ្ឋអាមេរិកបានកើនឡើង១៤ភាគរយនៅចន្លោះឆ្នាំ ២០១៣-២០១៧ និងឆ្នាំ ២០១៨-២០២២ ហើយសហរដ្ឋអាមេរិកមានចំណែក៤០ភាគរយនៃការនាំចេញអាវុធសកលក្នុងឆ្នាំ ២០១៨-២០២២៕