ញូដេលី៖ ប្រទេសឥណ្ឌាបានដាក់កំហិតលើការនាំចេញស្ករសជាលើកដំបូងក្នុងរយៈពេលប្រាំមួយឆ្នាំ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuter នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។
ប្រទេសឥណ្ឌាបាននាំចេញនៅរដូវកាលនេះ ចំនួន ១០លានតោន ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃក្នុងស្រុក បន្ទាប់ពីក្រុមហ៊ុនផលិតស្ករសបានលក់ក្នុងបរិមាណដ៏ច្រើននៅលើទីផ្សារពិភពលោក។
រដ្ឋាភិបាលឥណ្ឌា កាលពីដើមសប្តាហ៍នេះថា រដ្ឋាភិបាលក៏បានស្នើឱ្យក្រុមហ៊ុននាំចេញស្នើសុំការអនុញ្ញាតសម្រាប់ការនាំចេញទៅក្រៅប្រទេសណាមួយនៅចន្លោះថ្ងៃទី១ ខែមិថុនាដល់ថ្ងៃទី៣១ ខែតុលាផងដែរ។
ឥណ្ឌាគឺជាប្រទេសផលិតស្ករធំជាងគេក្នុងពិភពលោក និងជាប្រទេសនាំចេញធំទីពីរបន្ទាប់ពីប្រទេសប្រេស៊ីល។
ដំបូងឡើយ ប្រទេសឥណ្ឌាគ្រោងនឹងកាត់បន្ថយការនាំចេញស្ករសមកនៅត្រឹមចំនួន ៨លានតោន ប៉ុន្តែក្រោយមករដ្ឋាភិបាលបានសម្រេចចិត្តអនុញ្ញាតដំឡើងដល់ ១០លានតោនវិញ ដោយសារទិន្នផលស្ករសត្រូវបានប៉ាន់ស្មានថា នឹងកើនឡើង៕RT