អាមេរិក ៖ ខ្មាន់កាំភ្លើងអាយុ១៩ឆ្នាំម្នាក់ធ្វើសកម្មភាពបាញ់ប្រហារ នៅសាលារៀនកម្រិតវិទ្យាល័យមួយកន្លែង ក្នុងទីក្រុង St. Louis នៃរដ្ឋ Missouri របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទសប្តាហ៍នេះ ផ្តាច់ជីវិតមនុស្ស២នាក់ និងបង្កឱ្យរបួស៧នាក់ផ្សេងទៀត មុនពេលជនសង្ស័យរូបនោះ ត្រូវបានក្រុមមន្រ្តីប៉ូលិសបាញ់សម្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានBBCនៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២។

ជនសង្ស័យ ឈ្មោះ (Orlando Harris)អាយុ១៩ឆ្នាំ ដែលបានបញ្ចប់ការសិក្សាពី សាលារៀនកើតហេតុកាលពីឆ្នាំ២០២១ ហើយមិនដែលមានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋណាមួយ នាពេលកន្លងមកឡើយ។ សម្រាប់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតវិញ គឺជាគ្រូបង្រៀនអាយុ៦១ឆ្នាំម្នាក់ និងជាក្មេងស្រីអាយុ១៦ឆ្នាំម្នាក់។ ចំណែក ក្មេងជំទង់៤នាក់ទៀត បានរងរបួសដោយសារគ្រាប់កាំភ្លើង ខណៈ៣នាក់បានរងរបួសផ្សេង កំលុងពេលចលាចល។

ចេតនានៅពីក្រោយករណីអំពើហិង្សាដោយកាំភ្លើងខាងលើ គឺមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ប៉ុន្តែ លោក Mike SacK  ស្នងការប៉ូលិសទីក្រុងសេនលូវីស បានសន្និដ្ឋានជាបឋមថា ជនសង្ស័យ ប្រហែ លមានជំងឺផ្លូវចិត្ត។ខ្នាន់កាំភ្លើងវែង rifle មួយដើម ខណៈប៉ូលិសបានបាញ់តតាំងគ្នាជាមួយជនសង្ស័យ ក្រោយសម្រុកចូលក្នុងសាលារៀន ហើយខ្មាន់កាំភ្លើងត្រូវបានបាញ់ស្លាប់ នៅរយៈពេល១៥នាទី ក្រោយសកម្មភាពបាញ់សម្លាប់មនុស្សបានចាប់ផ្តើម។

គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំនេះ ខ្មាន់កាំភ្លើងម្នាក់ ក៏បានបាញ់សម្លាប់ក្មេងៗសិស្សសាលាចំនួន១៩នាក់ និងមនុស្សធំចំនួន២នាក់ នៅទីក្រុង Uvalde នៃរដ្ឋតិចសាស់ផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ