ជប៉ុន៖ ក្រោយពីមានករណីបាញ់ ប្រហារ ពេលថ្លែងសុន្ទរកថា កំលុងយុទ្ធនាការឃោសនា​ស​ម្រាប់កា​រ​បោះ​​​​ឆ្នោតសភាជាន់ខ្ពស់ របស់ប្រទេសជប៉ុន នៅវេលាម៉ោង ១១៖៣០ នាទី(ម៉ោងក្នុងស្រុក) ពេលនេះ​ក្រុម​មន្ត្រីជប៉ុន បាននិយាយថា អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ ត្រូវបាន​បញ្ជាក់ថា«ស្លា​ប់ហើ​យ»។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ NHK

ក្រោយករណីឃាតកម្មនេះកើតឡើង នាយករដ្ឋមន្រ្តីជប៉ុន Kishida Fumioបានធ្វើការលើកឡើ​ងពីស្ថា​នភា​ពរបស់លោកអាបេ គឺកំពូងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន NHK នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។

 

នាឱកាសនោះ លោកនាយករដ្ឋមន្រ្តីជប៉ុន ក៏បានថ្កោលទោសការបាញ់ប្រហារលោក អាបេ ផងដែរ។ លោក គីស៉ីដា បាននិយាយ ដូច្នេះថា «វាគឺជាសកម្មភាពដ៏ព្រៃផ្សៃ ដែលបានកើ​តឡើងកំលុង​យុទ្ធនា​ការបោះឆ្នោត ដែលជាមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យ។ វាជាទង្វើដែលមិ​នអាចទទួ​លយ​កបានដាច់ខាត ហើយខ្ញុំថ្កោលទោសសកម្មភាពនេះ ខ្លាំងបំផុត»SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ