ជប៉ុនជំរុញប្រជាជន៣៧លាននាក់ឱ្យបិទភ្លើង ខណៈ សមត្ថភាពផលិតអគ្គិសនីត្រូវបានគេរំពឹងថានឹង ធ្លាក់ចុះមកត្រឹម ៣.៧%
ជប៉ុន៖ក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្ម រំពឹងថានឹងមានមនុស្ស៣៧លាននាក់ចូលរួមធ្វើការបិទភ្លើងដើម្បីសន្សំសំចៃថាមពលអគ្គីសនី ខណៈសមត្ថភាពផលិតអគ្គិសនីត្រូវបានគេរំពឹងថានឹងធ្លាក់ចុះមកត្រឹម ៣.៧%។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃ២៧ ខែមិថុនា ឆ្នាំ ២០២២។ អស់ជាច្រើនសប្តាហ៍មកនេះ ក្រុមមន្ត្រីបានព្រមានអំពីការដាច់ចរន្តអគ្គិសនី នៅពេល ដែល សីតុណ្ហភាពកើនឡើង។មនុស្សគួរតែបិទភ្លើងដែលមិនចាំបាច់ ប៉ុន្តែនៅតែប្រើម៉ាស៊ីនត្រជាក់ដើម្បី ជៀ សវាងការឡើងកំដៅ។
នៅចុងសប្តាហ៍នេះ សីតុណ្ហភាពនៅកណ្តាលទីក្រុងតូក្យូបានកើនឡើងលើសពី 35C ខណៈពេលដែលទីក្រុងIsesaki ភាគពាយ័ព្យនៃរដ្ឋធានីមានកំណត់ត្រា 40.2C។ នោះគឺជាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានក្នុងខែមិថុនាសម្រាប់ប្រទេសជប៉ុន។សម្រាប់ ខែមិថុនាគឺជាការចាប់ផ្តើមនៃរដូវក្តៅនៅក្នុងប្រទេសជប៉ុន ជាមួយនឹងសីតុណ្ហភាពជាធម្មតាស្ថិតនៅក្រោម 30C ក្នុងអំឡុងពេលខែ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួងបាននិយាយថា សមត្ថភាពផលិតអគ្គិសនីត្រូវ បានគេរំពឹងថានឹងធ្លាក់ចុះមកត្រឹម 3.7% នៅរសៀលថ្ងៃចន្ទនៅទីក្រុងតូក្យូ និងខេត្តជុំវិញចំនួនប្រាំបី។ រដ្ឋាភិបាលបានស្នើឱ្យប្រជាជនបិទភ្លើងដែលមិនចាំបាច់រយៈពេល 3 ម៉ោង "៕SP