(ជប៉ុន)៖កាលពីថ្ងៃទី ២៦ ខែតុលា ក្រុមហ៊ុន ALI Technologies បានរៀបចំដាក់បង្ហាញម៉ូតូហោះ XTURISMO Limited Edition ដំបូងនៅលើពិភពលោក។ ការសម្តែងនេះប្រារព្ធឡើងនៅឯ Fuji Speedway ទីតាំងដែលគេចាត់ទុក ជា កន្លែង ប្រណាំង។
ក្នុងកម្មវិធីម៉ូតូ XTURISMO Limited Edition ប្រមាណជាងមួយលានដុល្លារ អណ្តែតលើអាកាស បញ្ចេញសម្លេងដ៏អស្ចារ្យនៅមុខវេទិកា បន្ទាប់ មក បង្វិលយឺតៗទៅជារូបលេខ ៨ ។
ប្រធានក្រុមហ៊ុនលោក Katano បាននិយាយថា “យើងចាប់ផ្តើមអភិវឌ្ឍ Hoverbike ប្រហែលនៅឆ្នាំ ២០១៧ ដោយរំពឹងនាពេលអនាគតយើងនឹងពង្រីកសមត្ថភាពម៉ូតូក្នុងវិស័យមអាកាសចរណ៍។ ប៉ុន្តែភ្លាមៗនេះយានជំនិះនឹងដាក់អោយប្រើនៅលើទីលានប្រណាំង ចូលរួមជំនួយពេលគ្រោះមហន្តរាយកើតឡើងនៅតំបន់ភ្នំ សមុទ្រ។ មួយជំហាន ម្តងយើងនឹងណែ នាំ XTURISMO ដូចជាជីវិតថ្មីដល់មនុស្សគ្រប់គ្នា” ៕