TOKYO៖ ប្រទេសជប៉ុនបានប្រកាសកាលពីថ្ងៃអង្គារថា ការដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី ដើម្បីបិទដំណើរការទ្រព្យសម្បត្តិរបស់បុគ្គលកាន់តែច្រើន និងហាមឃាត់ការនាំចេញទំនិញទំនើបៗទៅកាន់ក្រុមរុស្ស៊ីមួយចំនួន រួមទាំងស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ។
យ៉ាងណាម៉ិញ វាគឺជាវិធានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់របស់ទីក្រុងតូក្យូ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលរុស្ស៊ីហៅថា ជាប្រតិបត្តិការយោធាពិសេសនោះ។ NR