សហរដ្ឋអាមេរិកប្រកាសកញ្ចប់ជំនួយយោធាចំនួន ៣៤៥លានដុល្លារ សម្រាប់តៃវ៉ាន់ដោយបង្កើនការគាំទ្រដល់កោះមួយនេះ ក្នុងការការពារខ្លួន
អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយយោធាចំនួន ៣៤៥ លានដុល្លារសម្រាប់តៃវ៉ាន់ ដោយបង្កើនការគាំទ្រដល់កោះដែលគ្រប់គ្រងដោយខ្លួនឯងដែលទាមទារដោយចិន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថាកញ្ចប់នេះនឹងរួមបញ្ចូល ការអប់រំ និងការបណ្តុះបណ្តាលយោធា។សេចក្តីប្រកាសរបស់សេតវិមានមិនបានបញ្ជាក់លម្អិតអំពីប្រភេទអាវុធ ឬឧបករណ៍ដែលនឹងត្រូវផ្តល់នោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយដែលដកស្រង់សម្តីមន្ត្រីដែលមិនបញ្ចេញឈ្មោះបាននិយាយថា ការផ្គត់ផ្គង់នឹងរួមបញ្ចូលប្រព័ន្ធការពារអាកាសចល័ត អាវុធធុនតូច និងឧបករណ៍ឈ្លបយកការណ៍។
ទីក្រុងប៉េកាំងបានបង្ហាញការប្រតិកម្ម ដោយនៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការលក់អាវុធទៅឱ្យតៃវ៉ាន់ ហើយបញ្ឈប់ការបង្កើតព្រឹត្តការណ៍ថ្មីដែលអាចនាំឱ្យមានភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង