ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងអញ្ជើញពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅឃុំព្រែកស្លែង និងឃុំបឹងខ្យង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី០៩ ខែធ្នូស្អែកនេះ ។

ព្រលានយន្តហោះខ្នាតអន្តរជាតិភ្នំពេញថ្មីនេះ បាននិងកំពុងពង្រីកការតភ្ជាប់ផ្លូវអាកាសកម្ពុជា ទៅកាន់ពិភពលោកកាន់តែឆ្ងាយថែមទៀត ពិសេសព្រលាននេះ មានសមត្ថភាពទទួលអ្នកដំណើរបាន៣០លាននាក់ នៅឆ្នាំ២០៣០ និងទទួលអ្នកដំណើរបាន៥០លាននាក់នៅឆ្នាំ២០៥០ខាងមុខ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនOCIC កំពុងសិក្សាលម្អិតដើម្បីសាងសង់ស្ពានអាកាស តភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មកភ្នំពេញ លើប្រវែងជាង២០គីឡូម៉ែត្រ។ គម្រោងសាងសង់ ផ្លូវអាកាសនេះ គ្រោងវិនិយោគទឹកប្រាក់ប្រមាណ ៤០០លានដុល្លារតាមការគ្រោងទុកព្រលានយន្តហោះថ្មីនេះនឹងរួចរាល់ជំហ៊ានទី១ សម្ពោធដំណាក់ទី ១ នៅឆ្ន២០២៣។ ដោយឡែក ឆ្នាំ២០៣០ ដំណាក់កាលទី២ និង ឆ្នាំ២០៥០ ដំណាក់កាលចុងក្រោយ។

សូមបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បាន និងកំពុងសាងសង់នៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តតាកែវ មានវិសាលភាពលើផ្ទៃដីជាង ២ពាន់ ៦០០ហិកតា និងវិនិយោគទឹកប្រាក់ប្រមាណ ១ពាន់៥០០លានដុល្លារ ដោយក្រុមហ៊ុនOCIC៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ