ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចឱ្យសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈចាប់បើកដំណើរការទទួលភ្ញៀវចូលទស្សនាឡើងវិញចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ប៉ុន្តែត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងវប្បធម៌ និងក្រសួងសុខាភិបាលផងដែរ។

សេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីម្សិលមិញ ដែលបានជូនទៅកាន់ប្រធានមន្ទីរវប្បធម៌ ម្ចាស់រោងសម្ដែងសិល្បៈ ម្ចាស់រោងភាពយន្តតាមបណ្ដារាជធានី-ខេត្ត និងសាធារណជនអំពីការចាប់បើកដំណើរការឡើងវិញនូវកន្លែងទាំងនេះ។

ក្រសួងបញ្ជាក់ថា ការបើកដំណើរការឡើងវិញនេះ ត្រូវគោរពតាមនូវវិធានការគោលការណ៍ស្ដង់ការប្រតិបត្តិ(SOP)ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងវិធានការក្រសួងសុខាភិបាលផ្សេងៗទៀត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ