ផ្គើនណាស់ រហូតដល់៤០ទីតាំង ដែលបើកដំណើរការផ្ទុយពីសារាចរណ៍រាជរដ្ឋាភិបាល
ក្លិបកម្សាន្ត ខារ៉ាអូខេ បៀរហ្គាឌែន ហាងម៉ាស្សា ចំនួន៤០ទីតាំង ក្នុងនោះក៏មានម្ចាស់ហាងជាជនបរទេសបានបើកដំណើរឡើងវិញ ដែលនេះជាការផ្គើនបម្រាមវិធានការទប់ស្កាត់កូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។
នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាល ខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និងដោយមានការចូលរួមពី លោកប្រធានមន្ទីរទេសចរណ៍ លោកអនុប្រធានមន្ទីរបរិស្ថាន នឹងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងខណ្ឌដោយបែងចែកជា៤ក្រុម ដើម្បីចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យាបិទទីតាំង មណ្ឌលកំសាន្ត ក្លិប ខារ៉ាអូខេ បៀរហ្គាឌែន ដែលបានបើកដំណើការផ្ទុយពីសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ឋ ប្រឆាំងនិងជម្ងឺ Covid-១៩។
ក្នុងនោះកម្លាំងចម្រុះបានចុះធ្វើកិច្ចសន្យា ដល់ម្ចាស់ បៀរហ្គាឌែន ដែលកំពុងបើកដំណើការអាជីវកម្មផ្ទុយពីសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល៕