ភ្នំពេញ ៖ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហាញពីរបាយការណ៍ប្រជាពលរដ្ឋដែលបានស្នើប្តូរប័ណ្ណបើកបរ មានកើនឡើងចំនួនជាង៦០ភាគរយបើធៀបនឹងខែឧសភាកន្លងទៅខ ណៈ បើសង្កេតមើលក្នុងពេលបច្ចុប្បន្ន ប្រជាពលរដ្ឋមួយចំនួននៅមិនមានការ ខ្វល់ខ្វាយចំពោះការប្រឈមការផាកពិន័យ ។
លោកស្រី ម៉ែន ចាន់ សុកុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកប្រាប់សារព័ត៌មានក្នុងស្រុកមួយថានៅសល់រយៈពេលត្រឹម៤ ថ្ងៃទៀត ប៉ុណ្ណោះ ដោយក្នុងនោះថ្ងៃទី ១ ខែកក្កដា ខាងមុខនេះនឹងចាប់ផ្តើមការផាកពិន័យ ចំពោះប័ណ្ណបើកបរហួសសុពលភាពឬ ពុំប្តូរប័ណ្ណបើកបររបស់ខ្លួន ។
លោកស្រី ម៉ែន ចាន់ សុកុល បានបញ្ជាក់ថា «គិត ត្រឹមថ្ងៃទី ២៧ នេះ ចំនួន ប័ណ្ណបើកបរហួសសុពលភាពមានចំនួន៤៤២,៤២០ ប័ណ្ណ ក្នុងនោះប័ណ្ណបើកបរដែលបានមកប្តូរសរុប២៦៦,៤៦៤ប័ណ្ណ ស្នើនឹងជាង៦០ភាគរយ »។
ទន្ទឹមនឹង ការអនុវត្តផាកពិន័យចំពោះប័ណ្ណបើកបរហួសសុពលភាព លោកស្រី ម៉ែន ចាន់ សុកុល បានគូសបញ្ជាក់ទៀតថាចំនួនយានយន្តដែលហួស សុពលភាពឆៀកសរុប ៣៦២,៦៧៥គ្រឿងក្នុងនោះយានយន្តដែលបានធ្វើការឆៀក ២១៣,១៣២គ្រឿងស្នើប្រមាណ៥៩ %៕EB