ស្ដែងៗ វីដេអូរថយន្ត Lexus RX330 បើកបំបុកមន្ត្រីនគរបាលចរាចរណ៍ នឹងម៉ូតូហើយបន្ថែមល្បឿនបើករត់គេចខ្លួន
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងខ្សែវីដេអូមួយដែលបង្ហោះដោយគណនីហ្វេកប៊ុកឈ្មោះ(សារិទ្ធ តន្ត្រីសម័យ ប្រចាំវត្តគីរីជំពូវ័ន្ត)បានសរសេររៀបរាប់ថា ល្ងាចមិញនៅចោមចៅគិតទៅសាហាវណាស់បើកបុកប្អូនៗដែលជាកម្លាំងសមត្ថកិច្ចគ្នាកំពុងសម្រួលចរាចរដែលកកស្ទះខ្លាំងគឺមានចេត្តនាចង់បុកសម្លាប់តែម្ដង។ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាពក្នុងរថយន្តបង្ហាញពីទិដ្ឋភាពរថយន្តស៊េរីទំនើបម៉ាក Lexus RX 330 ពណ៌ស មួយគ្រឿង បានបើកបំបុកមន្ត្រីនគរបាលចរាចរណ៍ ហើយបន្ថែមល្បឿនរត់គេចខ្លួនបាត់តែម្តង។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១៨ និង២៦នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទាក់ទងនឹងករណីម្ចាស់រថយន្ត Lexus RX 330 បើកបំបុកមន្ត្រីនគរបាលចរាចរណ៍នោះ យើងមិនទាន់បានដឹងច្បាស់ថាមកពីមូលហេតុអ្វីនោះទេ សូមរងចាំមើលចាត់ការរបស់អាជ្ញាធរ៕RT