បើតាម លោក ឡូវ នីកូវឌ្ឍនា ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ និងសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃច័ន្ទ និងថ្ងៃអង្គារកន្លងមកនេះ ក្រុមអ្នកម៉ូតូកង់បី និងម៉ូតូធំ បានប្រឡងយកបណ្ណ័បើកបរចំនួន២៨០នាក់ ប្រឡងជាប់តែ ១២៤នាក់ និងអ្នកប្រឡងធ្លាក់មានចំនួន១៥៨នាក់។

លោក ឡូវ នីកូវឌ្ឍនា បានអោយដឹងទៀតថាសម្រាប់លក្ខខណ្ឌ ក្នុងការប្រឡង បេក្ខជន ត្រូវមាន អត្តសញ្ញាណបណ្ណ័ជនជាតិខ្មែរ លិខិតបញ្ជាក់កាយសម្បទា ឬសុខភាពមួយសន្លឹក រូបថត សខ្មៅ៤x៦ចំនួន៤សន្លឹក និងត្រូវបង់តម្លៃចំនួន៤១០០០រៀល គឺបង់តាមរយ:ប្រពន្ធ័វីង។

លោក ឡូវ នីកូវឌ្ឍនា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់សូមទៅធ្វើជាមួយមន្ត្រីនៅទីនោះផ្ទាល់ដែលមានតារាងតម្លៃត្រឹមត្រូវ និងច្បាស់ លាស់ ចៀសវាងមានអ្នករត់ការដែលតម្លើងតម្លៃ កេងចំណេញ ដែលបង្កអោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់នោះឡើយ៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ