លោកគី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានបញ្ជាក់ថា បណ្ដឹងសម្តេចតេជោ ហ៊ុន សែន ដែលប្តឹងលោក សម រង្ស៉ី នៅប្រទេសបារាំង ត្រូវបានព្រះរាជអាជ្ញាទីក្រុងប៉ារីស សម្រេចឯកភា ពចំពោះការដាក់នៅក្រោមការត្រួតពិនិត្យចោទប្រកាន់ ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល»របស់ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស និងសម្រេចបញ្ជូនសំណុំរឿងទៅជំនុំជម្រះ នាពេលឆាប់ៗខាងមុខ។
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ លោក គី តិច បានឱ្យដឹងថា នៅពេលនេះលោក សម រង្ស៉ី បានស្វះស្វែងរកមេធាវី២រូបការពារខ្លួនក្នុងរឿងក្តីនេះ បើតាមនីតិវិធីមេធាវីរបស់លេាក សម រង្សី មានរយ:ពេល៣ខែ សម្រាប់ដាក់សារណាការពារ ដោយគិត ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ពោលគឺគិតពីថ្ងៃចៅក្រមស៊ើបសួរ ធ្វើការចោទប្រកាន់លើលោក សម រង្ស៊ី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន តាមរយៈមេធាវីរាជរដ្ឋាភិ បាលកម្ពុជា និងមេធាវីបារាំង បានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការ ប្តឹងលោក សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គ ល»ទៅកាន់តុលាការទីក្រុងប៉ារីស នៃប្រទេសបារាំង។
កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ តុលាការព្រហ្មទណ្ឌនៃទីក្រុងប៉ារីស បានសម្រេចដាក់លោក សម រង្ស៉ី ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន តែម្ដង។ បើតាមមេធាវីរបស់រដ្ឋាភិបាល ចៅក្រមស៊ើបសួរបារាំងបានកត់សម្គាល់ថា មានតម្រុយនិងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ដែលអាចបញ្ជាក់ថា បុគ្គល សម រង្ស៉ី បានប្រព្រឹត្តបទល្មើសដូចដែលបាន ចោទប្រកាន់ខាងលើ។
ដោយឡែកលោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិវិញ បានចាត់ទុក  ការចោទ ប្រកាន់របស់តុលាការបារាំងប្រឆាំងនឹងរូបលោកថាជា «ឱកាសមាសដ៏កម្រ» ដើម្បីឲ្យលោកអា ចលាតត្រដាង «អំពើឧក្រិដ្ឋ» របស់សម្តេចតេជោ ហ៊ុន សែន។ លើកឡើងយ៉ាងដូច្នេះថា «ហ៊ុន សែន ធ្លាក់ចូលក្នុងអន្ទាក់ខ្ញុំហើយ! គាត់បានប្តឹងខ្ញុំពីបទបរិហាកេរ្តិ៍នៅចំពោះមុខតុលាការ ប្រទេសបារាំង។ ធ្វើដូច្នេះ គាត់ផ្តល់ឱកាសមាសដ៏កម្រឲ្យខ្ញុំ លាតត្រដាងអំពើឧក្រិដ្ឋរបស់គាត់ និងក្រុមគ្រួសារគាត់ នៅចំពោះមុខតុលាការឯករាជ្យមួយជាលើកទី១»៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ