សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលផ្សព្វផ្សានៅថ្ងៃទី១៥ ខែកក្កដានេះ បានឲ្យដឹង ថា ជំងឺគ្រុនឈាមក្នុងរយៈពេល៦ខែចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំ២០២០បានកើតឡើងចំនួនសរុប៣,៣៣៩ករណី និងមានអ្នកស្លាប់ចំនួន៤ករណីដែលស្មើនឹង០,០៣ភាគរយ។ រយៈពេល៦ខែមកនេះ ករណីជំងឺគ្រុនឈាមបានថយចុះប្រមាណជា៨៨ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពី២០១៩កន្លងទៅ ដែលមានរហូតដល់២២,២៨៥ករណី ហើយមានស្លាប់រហូតដល់៣២នាក់។

 

ទោះបីជាករណីជំងឺគ្រុនឈាម ក្នុងរយៈពេល៦ខែមានការថយចុះក៏ដោយ តែករណីកើតមានជាលក្ខណៈរាយប៉ាយដុំៗតាមភូមិសាស្រ្ដប្រជុំជណមួយចំនួន ពិសេសនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ប៉ៃលិន សៀមរាប កណ្ដាល កំពង់ធំ តាកែវ មណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ។ ក្រសួងសុខាភិបាល បានសន្និដ្ឋានថា ស្ថានភាពជំងឺគ្រុនឈាមនៅក្នុងប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងស្ថានភាពធម្មតា ក្រោមការគ្រប់គ្រងយ៉ាងល្អ របស់កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាមទូទាំងប្រទេស ដែលមានការចូលរួមអន្តរាគមន៍ និងសហការពេញលេញរបស់គ្រប់ដៃគូពាក់ព័ន្ធ និងប្រជាជននៅក្នុងសហគមន៍ផងដែរ៕ sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ